ក្រុមហ៊ុននាឡិកា Tissot ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1853 នៅទីក្រុងតូច Le Locle ប្រទេសស្វីស។ ក្រុមហ៊ុននេះបានពង្រីកវិសាលភាពផលិតកម្មនាឡិកាដើម្បីផ្តល់ជូនអតិថិជនជាង 150 ប្រទេសចាប់តាំងពីឆ្នាំ 2009 មក។ ដោយសារគុណភាពរបស់ Tissot និងតម្លៃសមរម្យ ធ្វើឱ្យនាឡិកានៃម៉ាកមួយនេះកាន់តែមានភាពល្បីល្បាញ។ ទន្ទឹមនឹងភាពល្បីល្បាញរបស់ខ្លួន វាក៏ហាក់ផ្តល់ឱកាសឱ្យជនខិលខូចមួយចំនួនបានក្លែងបន្លំនូវម៉ាកផលិតផលរបស់ Tissot ដើម្បីចរាចរលក់ក្នុងតម្លៃថោកៗនៅលើទីផ្សារផងដែរ។
ដើម្បីជៀសវាងទិញប៉ះចំនាឡិកា Tissot ក្លែងក្លាយ ហាង ម៉ូដស្ទ័រ សូមជូនជាគន្លឹះខ្លះៗក្នុងការពិនិត្យមើលពីនាឡិកាសុទ្ធ១០០% របស់ម៉ាក Tissot។

១. ចូរពិនិត្យមើលតម្លៃ៖ ប្រសិនបើនាឡិកា Tissot ដែលអ្នកចង់ទិញនោះមានតម្លៃ ក្រោម ១៥០ដុល្លារ ឬធូរថ្លៃពេក វាអាចជាប្រភេទនាឡិកាកូពី ឬក្លែងក្លាយហើយ។ ឧទាហរណ៌ មានមា៉ាកនាឡិកា Tissot លក់នៅតាមទីផ្សារក្នុងតម្លៃ 30 ឬ 40 ដុល្លារ នោះប្រាកដជាប្រភេទនាឡិកាកូពីឬក្លែងក្លាយហើយ។
២. ទ្រនិចនាឡិកា៖ លោកអ្នកគួរតែសាេរ៉សាកមើលថា តើទ្រនិចនាឡិកាមានដំណើរការស្រួល ឬប្រក្រតីឬអត់? ជាទូទៅនាឡិកា Tissot សុទ្ធ១០០% មានដំណើរការល្អ ឬមិនមានភាពខ្វះចន្លោះនោះទេ។


៣. ផ្ទៃមុខនាឡិកា៖ នាឡិកាម៉ាក Tissot សុទ្ធ ត្រូវបានរចនាឡើងពីវត្ថុធាតុដើមមានគុណភាពខ្ពស់។ ជាពិសេស លោកអ្នកគួរពិនិត្យមើលលេខដែលមានសរសេនៅលើផ្ទៃមុខនាឡិកា គឺមានសភាពល្អឥតខ្ចោះ ឧទាហរណ៍ដូចជាពាក្យ SWISS MADE CHRONOMATRE និង TACHYMETRES (ចំពោះម៉ូឌែលនាឡិកាដែលមានពាក្យទាំងហ្នឹង)។

៤. ពិនិត្យក្បាលរុយ៖ គ្រប់ម៉ូដនាឡិកាម៉ាក Tissot ទាំងអស់គឺតែងមានដាប់ជាអក្សរ ‘T’ ភ្ជាប់នឹងក្បាលរុយ។ បើសិនជានៅលើក្បាលរុុយមិនមានដាប់អក្សរ ‘T’ នោះទេ នោះក៏ជាសញ្ញាណនៃនាឡិកាក្លែងក្លាយហើយ។ នាឡិកាកូពីឬក្លែងក្លាយមួយចំនួនអាចមានអក្សរ ‘T’ ដែរ តែបើពិនិត្យឱ្យបានល្អិតល្អន់ នោះវានឹងបង្ហាញថា អក្សរ‘T’នោះមិនមានការដាប់ភ្ជាប់នោះទេ គឺអាចគ្រាន់តែជាការសរសេរធម្មតាតែប៉ុណ្ណោះ។ សម្រាប់ខ្សែវិញអាចដាប់ពាក្យ ‘TISSOT’ (ជាអក្សរធំទាំងអស់) ឬអក្សរ ‘T’ ផងដែរ។




៥. ពិនិត្យមើលគ្រប់តួរអក្សរនៅលើនាឡិកា៖ បើសិនជាមានការប្រកបពាក្យខុសចំនុចណាមួយនៃផ្ទៃមុខនិងផ្នែកខាងក្រោយនាឡិកា នោះក៏ជាសញ្ញាណបញ្ជាក់ថា ជានាឡិកាកូពីឬក្លែងក្លាយហើយ។

៦. ពិនិត្យមើលលេខសម្គាល់ (Serial number)៖ គ្រប់នាឡិកា Tissot គឺមានលេខសម្គាល់ ឬ Serial number នៅលើផ្ទៃខាងក្រោយនិងនៅស្លាកភ្ជាប់ (Tag)។ លោកអ្នកគួរពិនិត្យមើលលេខសម្គាល់នៅលើពីរកន្លែងដែលបញ្ជាក់ខាងលើ ថាតើវាដូចគ្នាដែរឬទេ។
Comments