top of page

ភាពខុសគ្នារវាងទឹកអប់សម្រាប់សាកក្លិន ​(Tester) និង ទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ)

តើទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester សុទ្ធដែរឬទេ?

ពិតប្រាកដណាស់! ទឹកអប់ដប Tester គឺជាទឹកអប់សុទ្ធ ១០០% និងស្របច្បាប់ ហើយមានតម្លៃធូរថ្លៃជាង ដោយសារការវេចខ្ចប់មិនសូវស្អាតដូចទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ)។ វាមានក្លិនក្រអូបដូចគ្នា ប៉ុន្តែតម្លៃធូរថ្លៃជាង។

តើអ្វីទៅជាទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester?

ទឹកអប់ដប Tester គឺជាផលិតផលដែលមានសភាពថ្មីស្រឡាង ហើយត្រឹមត្រូវតាមច្បាប់ និងសុទ្ធ១០០%។

ទឹកអប់ប្រភេទនេះត្រូវបានផលិតឡើងសម្រាប់ផ្តល់នូវការសាកក្លិនជូនដល់អតិថិជន។

  1. ទឹកអប់ដប Tester គឺផលិតផលថ្មីស្រឡាង

  2. ទឹកអប់ដប Tester គឺសុទ្ធ១០០%

  3. ទឹកអប់ដប Tester គឺមានចំណុះដូចគ្នាទៅនឹងទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ) ដែរ។

ទឹកអប់ដប Tester មានតម្លៃធូរថ្លៃ ដោយសារតែថ្លៃដើមវេចខ្ចប់ទាបជាងទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ) ។

តើទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester សុទ្ធនិងស្របច្បាប់ដែរឬទេ?

ទឹកអប់ដប Tester គឺជាផលិតផលសុទ្ធ១០០% ហើយស្របតាមច្បាប់ត្រឹមត្រូវ។ ក្រុមហ៊ុនបានផលិតទឹកអប់ឃ្លុំបេសម្រាប់ហាងនានា ហើយក្រុមហ៊ុនក៏ផលិតទឹកអប់ដប Tester ដែរ ដែលការវេចខ្ចប់គឺមានសភាពសមញ្ញធម្មតា។ ដោយកាត់បន្ថយថ្លៃដើមវេចខ្ចប់ ក្រុមហ៊ុនអាចផ្តល់ជូនទឹកអប់ដប Tester ដល់ហាងនានាក្នុងតម្លៃទាបជាងទឹកអប់ដបឃ្លុំបេ។ ដូច្នេះ ហាងអាចឱ្យអតិថិជនរបស់ខ្លួនជាច្រើនសាកក្លិនបានតាមតម្រូវការ។

ទឹកអប់ដប Tester គឺជាទឹកអប់ដែលមិនទាន់ត្រូវបានសាកឬប្រើប្រាស់រួចនោះទេ។

ទីផ្សារ “Gray Market”

“ទីផ្សារ Gray market” គឺសំដៅលើទីផ្សារដែលមានការទិញនិងលក់គឺស្របទៅតាមច្បាប់ ប៉ុន្តែគឺនៅក្រៅបណ្តាញលក់ផ្លូវការ។ ដោយសារគម្លាតតម្លៃខុសគ្នាច្រើននៅទីតាំងភូមិសាស្ត្រផ្សេងៗគ្នា ទីផ្សារ Gray market គឺមានភាពងាយស្រួល នៅពេលដែលប្រតិបត្តិការទិញឬលក់មានការពាក់ព័ន្ធជាមួយនឹងភាគីអន្តរជាតិ។

អ្នកនិយមប្រើទឹកអប់ឱ្យនិយមន័យ “ទីផ្សារ Gray market” ថា គឺជាអ្នកចែកចាយស្របច្បាប់ ដែលលក់ទឹកអប់សុទ្ធ១០០% ប៉ុន្តែមានការបញ្ចុះតម្លៃច្រើន។ អ្នកចែកចាយទាំងនោះប្រហែលជានាំចូលទឹកអប់ក្នុងចំនួនដ៏ច្រើនពីប្រទេសផ្សេងទៀតក្នុងតម្លៃពិសេស ហើយលក់ត្រឡប់ទៅទីផ្សារអាមេរិកវិញ។

ទីផ្សារ “Gray Market” គឺស្របច្បាប់ ប៉ុន្តែផ្ទុយនឹងគោលការណ៍

បើទីផ្សារ “Gray Market” មិនស្របច្បាប់នោះទេ ម្លោះគេហៅវាថា ជា “ទីផ្សារងងិត” ជាជាង “ទីផ្សារ Gray Market”​ ហើយ)។

ប៉ុន្តែ “ទីផ្សារ Gray Market” គឺមិនស្របនឹងបំណងរបស់ក្រុមហ៊ុនផលិតទឹកអប់នោះទេ (ដូច្នេះវាមានឈ្មោះ “Gray ឬប្រផេះ”) នេះឯង។

នៅអាមេរិក ទីផ្សារ “Gray Market” គឺស្របច្បាប់ ១០០% ក្នុងការលក់ទឹកអប់សុទ្ធ ដែលត្រូវបានទិញពីបរទេស។ ទោះយ៉ាងណាក៏ដោយ ម្ចាស់ម៉ាកផលិតផលអាមេរិកប្រហែលជាមិនចង់ឃើញអ្នកដទៃលក់ទឹកអប់ដូចគ្នាដើម្បីប្រកួតប្រជែងជាមួយខ្លួននោះទេ។

តើទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester មានអ្វីខុសប្លែកទេ?

ដូចលើកឡើងខាងលើអីចឹងថា ទឹកអប់ដប Tester គឺជាផលិតផលសុទ្ធ១០០% ហើយថ្មីមិនទាន់បានប្រើប្រាស់។ ទឹកអប់ដប Tester គឺដូចគ្នានឹងទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ) ដែរ។

ប៉ុន្តែ ភាពខុសប្លែកគ្នាធំបំផុតរវាងទឹកអប់ដប Tester និង ទឹកអប់ឃ្លុំបេ គឺតម្លៃ និងរូបរាងរួមទាំងការវេចខ្ចប់និងគម្របដប។

ភាពខុសគ្នាដែលគួរកត់សម្គាល់៖ការវេចខ្ចប់៖ ទឹកអប់ដប Tester គឺមានភាពសមញ្ញធម្មតាហើយមានតម្លៃធូរថ្លៃ ហើយ ប្រអប់របស់វាជាប្រភេទសម្ភារៈកែច្នៃ ឬប្រអប់ក្រដាសកាតុង។ គម្រប៖ ពេលខ្លះ ទឹកអប់ដប Tester មិនមានគម្រប់ភ្ជាប់មកជាមួយនោះទេ។ (គេដកគម្របវាចេញ ព្រោះងាយស្រួលសម្រាប់អតិថិជនក្នុងសាកក្លិនទឹកអប់នៅហាង) តម្លៃ៖ ទឹកអប់ដប Tester គឺតែងតែមានតម្លៃធូរថ្លៃ ដោយសារតែថ្លៃដើមវេចខ្ចប់ទាប។

ភាពដូចគ្នាដែលគួរកត់សម្គាល់៖ - គុណភាពគឺដូចគ្នា៖ ទឹកអប់ដប Tester គឺមានចំណុះដូចគ្នាទៅនឹងទឹកអប់ឃ្លុំបេដែរ។ - ក្រុមហ៊ុនផលិតគឺដូចគ្នា៖ ក្រុមហ៊ុនផលិតផលិតទឹកអប់ឃ្លុំបេ ក៏ផលិតទឹកអប់ដប Tester​ ដែរ។ - កាលបរិច្ឆេទផុតកំណត់គឺដូចគ្នា៖ ទឹកអប់ដប Tester មិនត្រូវបានដាក់តាំងបង្ហាញជាច្រើនដបនៅតាមហាងក្នុងពេលតែមួយនោះទេ។ ការសន្មត់ថា ការដាក់តាំងបង្ហាញទឹកអប់ដប Tester មានរយៈពេលយូរជាងទឹកអប់ឃ្លុំបេគឺមិនមែនការពិតនោះទេ។

ភាពខុសគ្នារវាងទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester និងទឹកអប់ប្រើប្រាស់រួច

ទឹកអប់ដែលប្រើប្រាស់រួចគឺជាទឹកអប់ដែលត្រូវបានគេហែកថង់វេចខ្ចប់រួច ហើយក៏ត្រូវបាញ់ឬប្រើប្រាស់ដោយអ្នកផ្សេងរួចទៅហើយដែរ។ ទឹកអប់ប្រភេទនេះគឺសំដៅទៅលើទឹកអប់មួយទឹក (second-hand) ហើយទឹកអប់ប្រភេទនេះមានលក់ដូចជានៅតាមវេបសាយ Ebay និង Etsy ជាដើម។

ទឹកអប់ដប Tester គឺជាផលិតផលថ្មី ស្របច្បាប់ ហើយសុទ្ធ១០០% និងមិនត្រូវបានបាញ់ឬប្រើប្រាស់ពីមុនមកនោះទេ។

ភាពខុសគ្នារវាងទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester និងទឹកអប់ក្លែងក្លាយ

ទឹកអប់ក្លែងក្លាយគឺផលិតផលខុសច្បាប់ ហើយជាផលិតផលដែលមិនត្រូវតាមស្តង់ដារម៉ាកផលិតផល។

ទឹកអប់ដប Tester គឺជាទឹកអប់នៃផលិតផលដើមសុទ្ធ១០០%។

ទឹកអប់ដប Tester គឺមិនមែនជាផលិតផលក្លែងក្លាយនោះទេ ប៉ុន្តែក៏មិនបានន័យថា គ្រប់ទឹកអប់ដប Tester ទាំងអស់គឺជាផលិតផលសុទ្ធនោះដែរ។

ដូចទឹកអប់សម្រាប់លក់ផ្លូវការ (ឬទឹកអប់ឃ្លុំបេ) អ៊ីចឹង ទឹកអប់ដប Tester ក៏អាចត្រូវបានក្លែងបន្លំដោយជនខិលខូចមួយចំនួន ដោយក្រុមជនខិលខូចទាំងនោះក៏បានផលិតទឹកអប់ដប Tester ក្លែងក្លាយផងដែរ។ ដូច្នេះ អ្នកគួរតែប្រយ័ត្ន នៅពេលដែលទិញទឹកអប់ដប Tester ពីអ្នកលក់ដែលមិនគួរឱ្យទុកចិត្ត។

តើទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester មានតម្លៃប៉ុន្មានដែលថាធូរថ្លៃនោះ?

ជាទូទៅ ទឹកអប់ដប Tester មានតម្លៃធូរថ្លៃជាងទឹកអប់ឃ្លុំបេប្រហែលជា ១០% ទៅ៥០% ឯណោះ។

សូមកត់សម្គាល់ថា ទឹកអប់ដប Tester ជាផលិតផលថ្មី ហើយសុទ្ធ១០០% ហើយទឹកអប់ប្រភេទនេះមានចំណុះដូចគ្នាទៅនឹងទឹកអប់ឃ្លុំបេដែរ។

អ្វីដែលខុសគ្នានោះគឺ ទឹកអប់ដប Tester គឺមានថ្លៃដើមទាប ដោយប្រើប្រាស់សម្ភារៈវេចខ្ចប់ថោកជាងទឹកអប់ឃ្លុំបេ។

0 views0 comments

Recent Posts

See All

គួរឈ្វេងយល់! របៀបឆែកមើលនាឡិកា MK សុទ្ធ!

នាឡិកាម៉ាក Michael Kors (MK) មានភាពគួរឱ្យទាក់ទាញនិងល្បីល្បាញដោយសារស្ទីលរបស់ខ្លួនដែលរចនាឡើងបង្ហាញភាពថ្លៃថ្នូរនិងភាពក្លាហាន។ នាឡិកាម៉ាក MK រចនាឡើងស្របតាមរបត់សង្គមទាន់សម័យ និងជាមូលដ្ឋានដែលមានការជំរុញឆ្ពោ

Komentáře


bottom of page