top of page

គួរឈ្វេងយល់! របៀបឆែកមើលនាឡិកា MK សុទ្ធ!

នាឡិកាម៉ាក Michael Kors (MK) មានភាពគួរឱ្យទាក់ទាញនិងល្បីល្បាញដោយសារស្ទីលរបស់ខ្លួនដែលរចនាឡើងបង្ហាញភាពថ្លៃថ្នូរនិងភាពក្លាហាន។ នាឡិកាម៉ាក MK រចនាឡើងស្របតាមរបត់សង្គមទាន់សម័យ និងជាមូលដ្ឋានដែលមានការជំរុញឆ្ពោះទៅរកម៉ាកប្រណីតទំនើប។

ភាពល្បីល្បាញនិងទាក់ទាញរបស់នាឡិកាម៉ាក​ MK នេះ ហាក់បីដូចជាផ្តល់ឱកាសឱ្យការលួចចម្លងម៉ាកផលិតផលនេះដើម្បីចរាចរណ៍នៅលើទីផ្សារ ហើយអតិថិជនមួួយចំនួនបានទិញប៉ះចំនាឡិកាម៉ាក MK​ ក្លែងក្លាយផងដែរ។

ដើម្បីជាសវាងការទិញនាឡិកា MK ក្លែងក្លាយ ទស្សនាវដ្ដីម៉ូដសូមលើកយកគន្លឹះមួយចំនួនក្នុងការត្រួតពិនិត្យមើលថា តើនាឡិកាម៉ាក MK ដែលលោកអ្នកបានទិញនោះជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។

១. ទម្រង់មុខនាឡិកា

ដើម្បីត្រួតពិនិត្យមើលនាឡិកាម៉ាក MK សុទ្ធ យើងគួរពិចារណានិងពិនិត្យមើលនិមិត្តសញ្ញាឬឡូហ្គូ និងទ្រនិចនាឡិកា។ ចំពោះឡូហ្គូនាឡិកាម៉ាក MK នីមួយៗ មានភាពស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះទៅនឹងឡូហ្គូរបស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន។ តួអក្សរមានមានចន្លោះនិងត្រូវបានដាក់តម្រៀបស្មើគ្នាយ៉ាងល្អខ្ចោះ ហើយតួអក្សរនីមួួយៗត្រូវបានផលិតឡើងពីលោហធាតុដែលមានគុណភាពខ្ពស់។ ជាពិសេស​ លោកអ្នកគួរត្រួតពិនិត្យមើល ការប្រកបពាក្យនៃម៉ាកសញ្ញានៃផលិតផលថា តើវាមានភាពត្រឹត្រូវឬអត់? ផលិតផលក្លែងបន្លំអាចនឹងមានកាធ្វេសប្រហេសចំពោះរឿងនេះដែលធ្វើឱ្យយើងចាប់កំហុសឬបញ្ជាក់ថាវាជាផលិតផលក្លែងក្លាយបានយ៉ាងងាយស្រួល។

ចំពោះនាឡិកា MK ដែលមានមុខតូចវិញ សូមពិនិត្យមើលមុខតូចផ្សេងៗ (សម្រាប់ម៉ូដដែលមានមុខតូច៣ផ្សេងទៀតក្រៅពីមុខធំ) ដើម្បីឱ្យប្រាកដថា​ វាដំណើរការបានល្អហើយស៊ីសង្វាក់គ្នា។​ មុខ​តូចៗ​របស់នាឡិកា​ក្លែងបន្លំ​ជួន​កាល​មិន​មាន​ដំណើរ​ការល្អ​ ឬមិនមានភាពស៊ីសង្វាក់នឹងទ្រនិចចម្បង ដ្បិតអ្នកក្លែងបន្លំមានការធ្លោះធ្លោយ ឬអាចគិតថា អតិថិជនអាចនឹងមិនចាប់អារម្មណ៍ចំពោះចំនុចតូចៗទាំងនេះ។

ទម្រង់មុខរបស់នាឡិកាម៉ាក MK​

២. ផ្ទៃខាងក្រោយ

នាឡិកាម៉ាក MK នីមួយៗមានលេខកូដសម្គាល់ផលិផលផលដែលសរសេរនៅផ្នែកខាងក្រោយដែលមានភាពងាយស្រួលក្នុងការបញ្ជាក់ថា​​ តើវាជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។

នាឡិកាម៉ាក MK ត្រូវបានរចនាឡើង​ និងផ្តល់​ព័ត៌​មាន​ឱ្យបាន​ច្រើនតាម​ដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់​ពីគុណភាព​នៃវត្ថុធាតុដើម​ត្រូវបានយកមកផលិត។

លោកអ្នកអាចសង្កេតឃើញមានការឆ្លាក់នៅលើផ្នែកខាងក្រោយដូចជា៖ ព័ត៌មាននៃកាលបរិច្ឆេទនៃការផលិត លេខសម្គាល់ និងពាក្យ “ALL TAINLESS STEEL” ដែលត្រូវបានឆ្លាក់ភ្ជាប់ទៅផ្នែកខាងក្រោយ។

ទម្រង់នៃការសរសេរកាលបរិច្ឆេទនៃការផលិតមានលេខ ៦ខ្ទង់គឺ ថ្ងៃ ឆ្នាំ ខែ (DD YY​​​ MM format) ដោយមិនមានចន្លោះ។​

សម្រាប់លេខកូដសម្គាល់វិញគឺត្រូវាបានសរសេរជាទម្រង់ដែលមានតួអក្សរ MK និងលេខបួនខ្ទង់ (MK-XXXX) ឧទាហរណ៍ដូចជា MK-5693 ហើយលេខសម្គាល់នេះបញ្ជាក់ពីម៉ូដែលរបស់ផលិតផល។ លេខសម្គាល់ត្រូវបានឆ្លាក់ភ្ជាប់យ៉ាងល្អឥតខ្ចោះ។

នាឡិកាម៉ាក MK ពិតប្រាកដនឹងមានបោះត្រា MK នៅលើក្បាលរុយ​ ហើយព័ត៌មានលម្អិតរបស់នាឡិកាត្រូវបានឆ្លាក់នៅផ្នែកខាងក្រោយ (មើលរូបភាព)។​

ម៉ូដែលនេះមានលេខកូដសម្គាល់ MK-5605 និងត្រូវបានផលិតនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។

៣. ខ្សែនាឡិកាដៃ

នាឡិកាម៉ាក MK​ តែងតែប្រើដែកអុីណុកសម្រាប់ខ្សែដៃនាឡិកាដែក ហើយវាមានភាពរលោងនិងល្អឥតខ្ចោះ។ ខ្សែរបស់វាក៏មានសញ្ញាព្រួញដែលឆ្លាក់ភ្ជាប់នឹងខ្សែដៃនាឡិកាដែលមានភាពជាប់ធន់ដែលមិនអាចដកចេញ​ ឬកោសលុបបាន។ ផលិតផលក្លែងក្លាយអាចនឹងមិនមានសញ្ញាព្រួញត្រូវបានឆ្លាក់ភ្ជាប់នឹងខ្សែបានល្អនោះទេ។

ខ្សែដៃលោហធាតុនាឡិកាម៉ាក MK​ មានសញ្ញាព្រួញឆ្លាក់ភ្ជាប់។

៤. ប្រអប់និងកាវេចខ្ចប់

នាឡិកា MK សុទ្ធមានគែមប្រអប់ឆ្លាក់ប្រែនជាអក្សរពេញ MICHAEL KORS ជាអក្សរឡាតាំង ដូចក្នុងរូបខាងក្រោម។ នៅក្នុងប្រអប់នាឡិកាសុទ្ធក៏មាន Selica Gel

និងកូនសៀវភៅកាតាឡុក ហើយមានកូនខ្នើយដែលមានភាពរឹងនៅជ្រុងសង្ខាង។ នាឡិកាសុទ្ធរបស់ប្រែនមានស្លាកដែលមានលេខបារកូដ (Barcode) និងលេខកូដសម្គាល់ម៉ូដែលនាឡិកាផងដែរ។​

ផលិតផលម៉ាក MK ត្រូវបានគេទទួលស្គាល់ថាជាផលិតផលល្អហើយមានអ្នកគាំទ្រ ជាច្រើននៅលើពិភពលោក។ ចំពោះអតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក MK មានដូចជា កាបូប គ្រឿងក្រអូប នាឡិកាដៃជាដើម អាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដែលជាបណ្តុំម៉ាកផលិតផលប្រណីត សុទ្ធ១០០% ដ៏សម្បូរបែបដោយហាងមួយនេះបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក និង អូស្រ្តាលី ជាដើម៕

https://www.youtube.com/watch?v=jxxdEh8Cvn8

1 view0 comments

Recent Posts

See All

ភាពខុសគ្នារវាងទឹកអប់សម្រាប់សាកក្លិន ​(Tester) និង ទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ)

តើទឹកអប់ដបសម្រាប់សាកក្លិន ឬ Tester សុទ្ធដែរឬទេ? ពិតប្រាកដណាស់! ទឹកអប់ដប Tester គឺជាទឹកអប់សុទ្ធ ១០០% និងស្របច្បាប់ ហើយមានតម្លៃធូរថ្លៃជាង ដោយសារការវេចខ្ចប់មិនសូវស្អាតដូចទឹកអប់សម្រាប់លក់ផ្លូវការ (ឃ្លុំបេ

Comentários


bottom of page